ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកទាំងអស់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសំដែងនូវការសោកស្តាយជាទីបំផុតចំពោះការបាត់បង់ដ៏ធំធេង លោកជំទាវ សរ ស៊ីមអ៉ីម ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២
ខែសីហា ឆ្នាំ២០២២ ដោយរោគាពាធក្នុងជន្មាយុ ៦៦ឆ្នាំ នៅគេហដ្ឋាន ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកទាំងអស់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង សូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកជំទាវ សរ ស៊ីមអ៉ីម បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

