រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសចូលរួមជាមួយរដ្ឋបាលខេត្តកោះកុង ដឹកនាំដោយ បណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី និងក្រុមការងារខេត្ត អភិបាលស្រុក និងមន្រ្តីជំនាញ ចុះសិក្សាទីតាំងជាក់ស្តែង ដើម្បីគ្រោងនឹងស្នើសូមសាង់សង់អគាររដ្ឋបាលថ្មីសម្រាប់មន្រ្តី នៃច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសចូលរួមជាមួយរដ្ឋបាលខេត្តកោះកុង ដឹកនាំដោយ បណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី និងក្រុមការងារខេត្ត អភិបាលស្រុក និងមន្រ្តីជំនាញ ចុះសិក្សាទីតាំងជាក់ស្តែង ដើម្បីគ្រោងនឹងស្នើសូមសាង់សង់អគាររដ្ឋបាលថ្មីសម្រាប់មន្រ្តី នៃច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម គឺជាច្រកព្រំដែនដ៏សំខាន់មួយរវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ក្នុងការដោះដូរទំនិញ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងផលិតផលកសិកម្មនានា។ ការរៀបចំអគារដ្ឋបាលថ្មីនេះនឹងធ្វើឱ្យការផ្តល់សេវានៅច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិចាំយាម កាន់តែរហ័ស ល្អប្រសើរ និងមានប្រសិទ្ធភាព ស្របទៅនឹងការរីកចម្រើន នៃភ្ញៀវទេសចរណ៍អន្តរជាតិ និងភាពមមាញឹក នៃសកម្មភាពនៃការផ្តល់សេវារដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ។
ថ្ងៃសុក្រ ១៥ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី August 12, 2022

អត្ថបទទាក់ទង