រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យ និងដោះស្រាយទំនាស់ព្រំទឹករបស់ប្រជាពលរដ្ឋនៅភូមិកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច

តាមការចាត់តាំងរបស់ លោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានដឹកនាំមេភូមិ កម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ ចុះពិនិត្យមើល និងដោះស្រាយទំនាស់ព្រំទឹករបស់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ជាលទ្ធផល ភាគីទាំងពីរពុំទាន់យល់ព្រមទទួលយកការសម្របសម្រួលរបស់អាជ្ញាធរឃុំនៅឡើយទេ ដូចនេះអាជ្ញាធរឃុំបានចេញលិខិតអញ្ជើញភាគីទាំងពីរមកសម្របសម្រួលនាពេលក្រោយ។

ថ្ងៃសុក្រ ១៥ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង