រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខា សហការជាមួយលោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង និងលោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ចុះសួរសុខទុក្ខស្រ្តីក្រីក្រនៅភូមិចាំយាម ចំនួន ០២គ្រួសារ

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក​ ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខា សហការជាមួយលោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង និងលោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ចុះសួរសុខទុក្ខស្រ្តីក្រីក្រនៅភូមិចាំយាម ចំនួន០២គ្រួសារ មានឈ្មោះ កែវ ចាន់ស្រីមុិច អាយុ៣១ឆ្នាំ មានកូនក្នុងបន្ទុក០៣នាក់ និងឈ្មោះ កែវ ភក្តី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង។
អំណោយដែលអនុសាខាប្រគល់ក្នុងមួយគ្រួសារ អង្ករ២៥kg ទឹកត្រី០២ដប ទឹកស៊ីអីវ០២ ប៊ីចេង០១កញ្ចប់ អំបិល០១កញ្ចប់ ប្រេងឆា០១ដប ស្ករសរ០១kg មុង០១ ខ្នើយ០១ កន្ទេល០១ ទឹកសុទ្ធ០២យួរ និងថវិកា គ.ក.ន.ក ឃុំ ៥០,០០០រៀល ថវិកាផ្ទាល់របស់លោកស្រី គង់ វាសនា ៣០,០០០រៀល សរុប១៣០,០០០រៀល។រសៀលថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង