រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយ នាយករងរដ្ឋបាល ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យជុំវិញស្រុក ចូលគោរពវិញ្ញាណក្ខ័ន្ធសព លោកជំទាវ សរ ស៊ីមអ៉ីម ជាសមាជិកក្រុមប្រឹក្សាខេត្តកោះកុង

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក  និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី នៃគណៈអភិបាលស្រុកបូទុមសាគរបានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយ នាយករងរដ្ឋបាល ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យជុំវិញស្រុក  ចូលគោរពវិញ្ញាណក្ខ័ន្ធសព លោកជំទាវ សរ ស៊ីមអ៉ីម ជាសមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦:០០នាទីថ្ងៃព្រឹក ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។

សពលោកជំទាវ សរ ស៊ីមអ៉ីម ដម្កល់នៅគេហដ្ឋាន ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

======================

ថ្ងៃអាទិត្យ ២ រោច ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២

ខែសីហា 14, 2022

អត្ថបទទាក់ទង