រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង៥:០០នាទីរសៀល លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំ សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រីគណ:អភិបាលស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្រ្តីរាជការសាលាស្រុក ចូលរួមក្នុងពិធីបូជាសព លោកជំទាវ សរ ស៉ីមអ៉ីម សមាជិកក្រុមប្រឹក្សាខេត្ត ធ្វើឡើងនៅបរិវេណវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក

វេលាម៉ោង៥:០០នាទីរសៀល លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង  អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំ សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រីគណ:អភិបាលស្រុកលោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្រ្តីរាជការសាលាស្រុក ចូលរួមក្នុងពិធីបូជាសព លោកជំទាវ សរ ស៉ីមអ៉ីម សមាជិកក្រុមប្រឹក្សាខេត្ត ធ្វើឡើងនៅបរិវេណវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ដុំ យុហៀន សមាជិករដ្ឋសភា និងជាអ្នកដំណាងរាស្រ្តមណ្ឌលខេត្តកោះកុង  ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង និងស្វាមី។

ដោយកិច្ចពិធីបូជាសពនេះ ប្រព្រឹត្តទៅតាមរបៀបវារ:និងលំដាប់លំដោយ ចុងក្រោយពោលគឺ កូនចៅនៃសព ថ្វាយបង្គំ សុំព្រះអគ្គីពីព្រះគ្រូ ខឹម ខុនព្រះអនុគណស្រុកបូទុមសាគរ និងបន្ទាប់មក ក៏បានយកព្រះអគ្គីនោះ សុំការអនុញ្ញាតគោរពជូនដល់ ឯកឧត្តម កាយសំរួម ប្រធានក្រុមប្រឹក្សាខេត្ត ផ្តល់កិត្តិយស ក្នុងការផ្តល់ភ្លើងបូជាសពរបស់លោកជំទាវ នៅវេលាម៉ោង ៧:០០នាទីយប់ ក្នុងបរិយាកាសគួរឲ្យសង្វេគក្នុងសាមញ្ញលក្ខណ:៣យ៉ាងគឺ អនិច្ចំ ទុក្ខំ អនត្តា កើត ចាស់ ឈឺ ស្លាប់ ជាច្បាប់ធម្មជាតិ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃអាទិត្យ២រោចខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ 

August 14, 2022

អត្ថបទទាក់ទង