រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីសួរសុខទុក្ខ និងចែកអំណោយសប្បុរសជនជូនគ្រួសារអតីតយុទ្ធជន លោកយាយ លោកតា ចាស់ជរា និងសម្ភារសិក្សាសិស្សានុសិស្ស សរុបចំនួន ៥៥០នាក់ ដែលអញ្ជើញមកពីបណ្ដាឃុំទាំង៤ និងសិស្សានុសិស្សវិទ្យាល័យបូទុមសាគរ និងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុក អស់លោក លោកស្រី សប្បុរសជន និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង

វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីសួរសុខទុក្ខ និងចែកអំណោយសប្បុរសជនជូនគ្រួសារអតីតយុទ្ធជន លោកយាយ លោកតា ចាស់ជរា និងសម្ភារសិក្សាសិស្សានុសិស្ស សរុបចំនួន៥៥០នាក់ ដែលអញ្ជើញមកពីបណ្ដាឃុំទាំង៤និងសិស្សានុសិស្សវិទ្យាល័យបូទុមសាគរ និងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុក អស់លោក លោកស្រីសប្បុរសជន និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមគណៈអធិបតី : 

-ឯកឧត្ដម ហេង ហ៊ុយ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ

-លោកជំទាវ ពិន នង ភរិយារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កែវ តាំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ

-លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

-លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និង លោកស្រី

ក្នុងពិធីចែកអំណោយនេះដែល គ្រួសារអតីតយុទ្ធជន លោកយាយ លោកតា ចាស់ជរាក្នុង១នាក់ទទួលបាន អង្ករ២០គីឡូក្រាមមី១កេះ ត្រីខ១ឡូ ទឹកត្រី១យួរ សម្រាប់លោកយាយ អាវ១ សារ៉ុង១ និងកន្សែងពានា១ សម្រាប់លោកតា ខោចែវ១ អាវតាអាចារ្យ១សារ៉ុង១ រួមទាំងថវិកាក្នុង១នាក់ចំនួន២០.០០០រៀល(ពីរម៉ឺនរៀល)។ ចំពោះសិស្សានុសិស្សដែលមកពីសាលាវិទ្យាល័យបូទុមសាគរចំនួន១៥០នាក់ ក្នុង១នាក់ទទួលបានសៀវភៅ៤ក្បាល ប៊ិច២ដើម ខ្មៅដៃ្១ដើម និងថវិកាក្នុង១នាក់២០.០០០រៀល(ពីរម៉ឺនរៀល)។គ្រឿងឧបភោគបរិភោគដែលបានចែកជូនដល់គ្រួសារអតីតយុទ្ធជន លោកយាយ លោកតា ចាស់ជរា និងសម្ភារសិក្សាសិស្សានុសិស្សបានមកពីការកៀងគរពីសប្បុរសជននានា តាមរយៈលោកអភិបាលស្រុក រួមទាំងថវិកាគ្រួសាររបស់លោកផងដែរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==============

ថ្ងៃចន្ទ ៣ រោច ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២

ខែសីហា 15, 2022

អត្ថបទទាក់ទង