រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមក្នុងពិធីដាំកូនកោងកាង ចំនួន ២ ០០០ ដើម លើផ្ទៃ ២ ០០០ ម៉ែត្រក្រឡា នៅសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ 

នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីជាប់កិច្ចសន្យា ០១រូប បានចូលរួមក្នុងពិធីដាំកូនកោងកាង ចំនួន ២ ០០០ ដើម លើផ្ទៃ ២ ០០០ ម៉ែត្រក្រឡា  ក្រោមអធិបតីភាពរបស់លោក ប្រាក់ គា អភិបាលរង នៃគណ:អភិបាលបាលស្រុកស្រែអំបិល ធ្វើឡើងនៅសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង និងដោយមានការចូលរួមអាជ្ញាឃុំជ្រោយស្វាយ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយស្វាយ ផ្នែកសឹករងស្រុក គណៈកម្មការ និងសមាជិកសហគមន៍នេសាទ សិស្សានុសិស្ស ប្រមាណ ២៧០ នាក់។

ក្រោមការគាំទ្រពីអង្គការរមរតក និងមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌។ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង