រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីផលិតកម្ម វិធីសាស្ត្រប្រើប្រាស់ជីថ្នាំប្រកបដោយសុវត្ថិភាព និងការប្រមូលផលចន្ទី តាមលក្ខណៈបច្ចេកទេស នៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ 

លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក សឹង លី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីផលិតកម្ម, វិធីសាស្ត្រប្រើប្រាស់ជីថ្នាំប្រកបដោយសុវត្ថិភាព និងការប្រមូលផលចន្ទីតាមលក្ខណៈបច្ចេកទេស។

វគ្គបណ្តុះបណ្តាលនេះចែកចេញជាពីរពេល៖

ពេលព្រឹក៖ កសិករមកពីភូមិជាំស្លា មានអ្នកចូលរួមសរុប ១២នាក់ ស្រី ០៥នាក់ និងពេលរសៀល៖ កសិករមកពីភូមិជីផាត និងភូមិកំលត មានអ្នកចូលរួមសរុបចំនួន ២៨នាក់ ស្រី ១៨នាក់

វគ្គបណ្តុះបណ្តាលនេះធ្វើនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង