រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង កក្កដា អភិបាលរងក្រុង លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញអមដំណើរ ឯកឧត្ដម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ ដើម្បីចូលរួមផ្តល់ឧបករណ៍នេសាទ ចំនួន៥គ្រឿង ដល់បងប្អូនប្រជានេសាទក្រីក្រភូមិ៤ សង្កាត់ដងទង់

     

នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៣,៣០នាទីរសៀល លោក សៀង កក្កដា អភិបាលរងក្រុង លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញអមដំណើរ ឯកឧត្ដម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ ដើម្បីចូលរួមផ្តល់ឧបករណ៍នេសាទ ចំនួន៥គ្រឿង ដល់បងប្អូនប្រជានេសាទក្រីក្រភូមិ៤ សង្កាត់ដងទង់ ចំនួន៥គ្រួសារ ដែលមានរាយឈ្មោះដូចខាងក្រោម÷

១.លោក សោម កសឹម អាយុ៤៧ឆ្នាំ
២.លោក សឹម រ៉េម អាយុ៥១ឆ្នាំ
៣.លោក ណុះ ស្មាអែល អាយុ៤១ឆ្នាំ
៤.លោក អ៊ុន សំអែល អាយុ៤៧ឆ្នាំ
៥.លោក សុះ យើ អាយុ៤៨ឆ្នាំ
ឧបករណ៍នេសាទនេះបានមកពី លោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូនិធិអាស៊ានដើម្បីអប់រំនឹងអភិវឌ្ឍន៍ ផ្តល់តាមរយៈលោក សុះ ម៉ាត់លី ប្រធានសម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្តកោះកុង នឹងលោក ម៉ាត់ សឹម អនុប្រធានសម្ព័ន្ធយុវជន នៅក្នុង១គ្រួសារៗ ទទួលបាន សំបកអូប៊័រ១ ម៉ាស៊ីន១ និង មង១ផែស្មើនិង៥ដៃ សរុបក្នុងឈុតមានតម្លៃ ៨៦០ដុល្លារ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង