រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ដោយមានការគាំទ្រពីគម្រោងស្ទៀរ

ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

លោក សុខ សំអាត អនុប្រធានមន្ទីរ រួមទាំងមន្ត្រីជំនាញមន្ទីរកសិកម្ម ចំនួន១២រូប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ដោយមានការគាំទ្រពីគម្រោងស្ទៀរ និងសម្របសម្រួលពីលោកគ្រូមកពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗចំនួន ០៣គឺ

១.យល់ដឹងអំពីមូលដ្ឋាននៃការងារ និងសារៈសំខាន់នៃការផ្សព្វផ្សាយកសិកម្ម

២.ស្វែងយល់ពីគោលនយោបាយផ្សព្វផ្សាយកសិកម្ម

៣.យល់ដឹងអំពីការអនុវត្តវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម។

វគ្គបណ្តុះបណ្តាលនេះធ្វើនៅសាលប្រជុំកាកបាទក្រហមខេត្តកោះកុង មានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ស្រី ០៥នាក់។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែសីហា ឆ្នាំ២០២២។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង