រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យពិភាក្សាលើការរៀបចំផែនទីសម្រាប់ភូមិរៀបរយ និងតំបន់វិស្សមកាលក្រសួងការពារជាតិ

ស្រុកកោះកុង ៖ រសៀលថ្ងៃអង្គារ ១១ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២​ លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង និងជាប្រធានក្រុមការងារដីរដ្ឋថ្នាក់ស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យពិភាក្សាលើការរៀបចំផែនទីសម្រាប់ភូមិរៀបរយ និងតំបន់វិស្សមកាលក្រសួងការពារជាតិ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

សមាសភាពចូលរួមាន លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិបាលស្រុក លោកមេឃុំ ជំទប់ទី១ ឃុំជ្រោយប្រស់ លោកមេភូមិជ្រោយប្រស់ និងមេភូមិថ្មី។​

អត្ថបទទាក់ទង