រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុត មាន អភិបាលស្តីទីស្រុកថ្មបាំង បានអញ្ជើញជាអធិបតី ក្នុងវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ជូនដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (អាណត្តិថ្មី) សម្រាប់ស្រុកថ្មបាំង នៃខេត្តកោះកុង

លោក ឃុត មាន អភិបាលស្តីទីស្រុកថ្មបាំង បានអញ្ជើញជាអធិបតី ក្នុងវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ជូនដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (អាណត្តិថ្មី) សម្រាប់ស្រុកថ្មបាំង នៃខេត្តកោះកុង

លោកបានគូសបញ្ជាក់ថា ព័ត៌មានជាស្នាដៃរបស់លោក លោកស្រី ដែលបំពេញតួនាទី ភារកិច្ច និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន សូមឱ្យលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការរៀបចំព័ត៌មានឱ្យបានល្អប្រសើរ និងគ្រប់សកម្មភាពក្នុងមូលដ្ឋាន ធ្វើយ៉ាងណាផ្អែកតាមគោលការណ៍ នៃការសរសេរព័ត៌មាន ដែលក្រុមការងារខេត្ត បានផ្សព្វផ្សាយនាពេលនេះ ចាប់ពីពេលនេះតទៅ សូមលោកមេឃុំទាំងអស់ រៀបចំមន្ត្រីទទួលបន្ទុកព័ត៌មានទទួលបន្ទុកព័ត៌មាន មួយវិញទៀតស្មៀនឃុំ ត្រូវយកចិត្តទុកដាក់ពិនិត្យរាល់សកម្មភាពរបស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីសរសេរព័ត៌មាន ក្នុងគេហទំព័រ និងហ្វេសប៊ុកផ្លូវការ របស់រដ្ឋបាលខេត្តកោះកុង ដើម្បីឱ្យសាធារណជនទទួលបាននូវព័ត៍ក្នុងមូលដ្ឋាន៕
ថ្ងៃពុធ ១២ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ August 24, 2022

អត្ថបទទាក់ទង