រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ភារម្យ អភិបាលរង នៃគណ:អភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រលងប្រណាំង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងវិស័យបរិស្ថាន

ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨.៣០នាទីព្រឹក លោក ទួន ភារម្យ អភិបាលរង នៃគណ:អភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រលងប្រណាំង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងវិស័យបរិស្ថាន ។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ ភូមិ-ឃុំ សង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ ដោយបានអញ្ជើញចូលរួមមាន: លោកស្រីនាយករងរដ្ឋបាល ប្រធានការិយាល័យពាក់ព័ន្ធនៃរដ្ឋបាលក្រុង លោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងប្រធានប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៣។
កិច្ចប្រជុំផ្សព្វផ្សាយបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង