រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកកោះកុង ចូលរួមប្រជុំជាមួយ​សាលាបឋមសិក្សា​វត្តត្រពាំងរូង​​​ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ​អប់រំ ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ១២ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ យោងតាមចាត់តាំងរបស់ លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង និងជាប្រធាន​គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកកោះកុង ចូលរួមប្រជុំជាមួយ​សាលាបឋមសិក្សា​វត្តត្រពាំងរូង​ ដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធនឹង​ស្តង់ដារ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ​អប់រំ​​ ក្នុងស្រុកកោះកុង ខេត្តកោះកុង នៅ​សាលាបឋមសិក្សា​វត្ត​ត្រពាំងរូង ភូមិដីទំនាប​ ឃុំត្រពាំងរូង​ ស្រុកកោះកុង ខេត្តកោះកុង​។​

សមាសភាពរួមមាន​លោក លោកស្រី​សមាជិក​គណៈកម្មការ លោកនាយក លោកគ្រូ អ្នកគ្រូ​សាលាបឋមសិក្សា​វត្តត្រពាំងរូង​។​

អត្ថបទទាក់ទង