រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឧត្តមសេនីយ៍ទោ សុខសុវត្ថិ ទុម មេបញ្ជាការ រួមនាយទាហានថ្នាក់ដឹកនាំ អញ្ជើញសួរសុខទុក្ខ យោធិន និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅសាលាព្រំដែន ក្នុងភូមិសាស្រ្ត កងវរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង

ឧត្តមសេនីយ៍ទោ សុខសុវត្ថិ ទុម មេបញ្ជាការ រួមនាយទាហានថ្នាក់ដឹកនាំ អញ្ជើញសួរសុខទុក្ខ យោធិន និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅសាលាព្រំដែន ក្នុងភូមិសាស្រ្ត កងវរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង។ ក្នុងឱកាសនោះ មេបញ្ជាការបាននាំយក :
-អំណោយរបស់ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ មានសៀវភៅ ២០០ក្បាល ប៊ិច ២០០ ដើម ថវិកា ១.០០០.០០០រៀល
-អំណោយរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ឃីតចំនួន ១០០កញ្ចប់។
-អំណោយឧត្តមសេនីយ៍ សុខសុវត្តិ ទុម រួមទាំងនាយទាហាន និងសប្បុរជន រួមមាន នំប័ង ២០០ដើម បំពង់ទឹកចំនួន១០០ ចែក ជូនដល់សិស្សា នុសិស្សចំនួន ១០០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ២ក្បាល ប៊ិច ២ដើម ឃិត ១កញ្ចប់ នំប័ុង ០២ដើម បំពង់ទឹក១ ថវិកា ១០.០០០រៀល។ លោកគ្រូ អ្នកគ្រូ ០៥នាក់ ម្នាក់ៗទទួលបានអង្ករ ០១បាវ មីម៉ាម៉ា ០១កេសថវិកា ២០០.០០០រៀល ព្រមទាំងបានឧបត្ថគ្រឿងឧបភោគមួយចំនួនដល់កងអនុសេនាធំ លេខ៣ វរសេនាតូចលេខ៣ ផងដែរ៕
ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ August 25, 2022
ប្រភព : ការិយាល័យទី៥ នៃតំបន់ប្រតិបត្តិការសឹករងកោះកុងការិយាល័យទី៥

អត្ថបទទាក់ទង