រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ អបអរសាទរ ពិធីប្រកាសទទួលស្គាល់ក្លិបកីឡាបាល់ទះ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ អបអរសាទរ ពិធីប្រកាសទទួលស្គាល់ក្លិបកីឡាបាល់ទះ ខេត្តកោះកុង

លោកជំទាវអភិបាល បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ សូមអបអរសាទរ ចំពោះថ្នាក់ដឹកនាំក្លិបកីឡាបាល់ទះទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាលបានកីឡាករ និងបង្កើតជាក្លិបនាពេលនេះ នាងខ្ញុំសង្ឃឹមថាកីឡាករទាំងអស់ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ ដើម្បីក្លាយជាកីឡាករល្អ សម្រាប់ចូលរួមក្នុងការប្រកួតនានា ចាប់ពីពេលនេះតទៅខេត្តកោះកុងរបស់យើងពិតជាមានទាំងកីឡាបាល់ទះ និងបាល់ទាត់ ព្រមទាំងកីឡានានាបន្ថែមទៀត សម្រាប់ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នានា។ មួយវិញទៀតខ្ញុំជឿជាក់ថាក្លិបទាំងអស់ពិតជាទាក់ទាញយុវវ័យ មកហ្វឹកហាត់ ជាចំណែកមួយ ដើម្បីទទួលបានសុខភាពល្អផង និងកាត់បន្ថយអំពើឧបាយមុខនានា នៅក្នុងមូលដ្ឋានដ្ឋានផងដែរ៕
ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ August 25, 2022

អត្ថបទទាក់ទង