រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំដើម្បីប្រមូលទិន្នន័យ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងក្មេងៗដែលគ្រប់អាយុចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិសេសគឺជនងាយរងគ្រោះ និងជនដែលគ្មាន លទ្ធភាពមកទទួលសេវាចាក់វ៉ាក់សាំងកូរីដ-១៩

លោកអភិបាលខេត្តស្តីទី បានជម្រាបសមាជិក នៃអង្គអំពីគោលបំណង នៃកិច្ចប្រជុំគឺ ដើម្បីប្រមូលទិន្នន័យ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងក្មេងៗដែលគ្រប់អាយុចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិសេសគឺជនងាយរងគ្រោះ និងជនដែលគ្មាន លទ្ធភាពមកទទួលសេវាចាក់វ៉ាក់សាំងកូរីដ-១៩ នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់នានា ក្នុងខេត្តកោះកុង។ ទិន្នន័យ នៃការចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាមូលដ្ឋាន ដើម្បីអាចឱ្យក្រុមការងារគម្រោងលើកកម្ពស់សេវាសង្គម និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្ត អាចរៀបចំផែនការ និងកិច្ចអន្តរាគមន៍ច្បាស់លាស់ ក្នុងការវ៉ាក់សាំងកូវីដ-១៩ ឱ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាពខ្ពស់៕
ថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល August 26, 2022

អត្ថបទទាក់ទង