រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងអាជ្ញាធរភូមិ ឃុំថ្មសចុះពិនិត្យផ្លូវដែលរងការខូចខាតក្នុងរដូវវស្សាពិបាកធ្វើដំណើរទៅមកដោយមានភាពរអិលទីទួលខ្ពស់ឡើងចំណោទមិនរួច នៅចំណុចចំណោទចំការស្វាយ ទិសដៅឃុំតានូន និងឃុំថ្មស

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងអាជ្ញាធរភូមិ ឃុំថ្មសចុះពិនិត្យផ្លូវដែលរងការខូចខាតក្នុងរដូវវស្សាពិបាកធ្វើដំណើរទៅមកដោយមានភាពរអិលទីទួលខ្ពស់ឡើងចំណោទមិនរួច នៅចំណុចចំណោទចំការស្វាយ ទិសដៅឃុំតានូន និងឃុំថ្មស។ ដោយឃើញការលំបាករបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរស្រុក ឃុំ បានជួយដោះស្រាយដោយចាក់ជាផ្លូវបេតុងដែមានប្រវែង១ម៉ែត្រxប្រវែង១០០ម៉ែត្រ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាបណ្តោះអាសន្នក្នុងរដូវវស្សារួចបន្តកែសម្រួលចំណោទនោះជាបណ្ដើរៗ រហូតមកដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២នេះអាជ្ញាធរ ស្រុក ឃុំ បានកាយសម្រុតចុះប្រហែល៦ម៉ែត្រ និងបណ្ដោយ១០០ម៉ែត្រ ទីទួលខ្ពស់ដែលមានភាពរអិលឡើងចំណោទមិនរួច ឥឡូវលេងមានចំណោទ និងងាយស្រួលក្នុងការធ្វើដំណើរទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ប្រជាពលរដ្ឋមានភាពត្រេកអរ សប្បាយចិត្ត ដោយអាជ្ញាធរយកចិត្តទុកដាក់មកលើពួកគាត់។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២

ខែសីហា 31, 2022

អត្ថបទទាក់ទង