រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លឹម ឌី ចៅសង្កាត់ដងទង់លោក សុះ ម៉ាត់លី ប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង និងលោក ម៉ាត់ ស៊ឹម អនុប្រធាន ព្រមទាំង សមាជិក បាននាំយកថវិកាចំនួន ២០០,០០០រៀល (ពីររយពាន់រៀល)ទៅប្រគល់ជូន លោក យូប ស្មាអេល និងលោកស្រី អា ស៊ីយ៉ាស់

ថ្ងៃពុធ ៥កើត ខែភទ្របទ  ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ៥:០០នាទីល្ងាច លោក លឹម ឌី ចៅសង្កាត់ដងទង់លោក សុះ ម៉ាត់លី ប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង និងលោក ម៉ាត់ ស៊ឹម អនុប្រធាន ព្រមទាំង សមាជិក បាននាំយកថវិកាចំនួន ២០០,០០០រៀល (ពីររយពាន់រៀល) ដែលជាអំណោយរបស់ លោក បណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីអប់រំនិងអភិវឌ្ឍន៍យកទៅប្រគល់ជូន លោក យូប ស្មាអេល និងលោកស្រី អា ស៊ីយ៉ាស់ ដែលជួបរងគ្រោះដោយ សារអគ្គិភ័យឆាបឆេះផ្ទះ រងការខូចខាតមួយផ្នែក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង