រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូច សុវណ្ណ ជំទប់ទី២ឃុំត្រពាំងរូង បានចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៧ ចំនុច ដល់ប្រជាពលរដ្ឋរស់នៅផ្តុំផ្លូវបំបែកជ្រោយប្រស់ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ឃុំត្រពាំងរូង .ថ្ងៃប្រហស្បតិ៍ ៦កើត ខែភទ្របទ ខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ឃុំត្រពាំងរូង បានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ វ៉ាន់ថន នាយផ្នែកប្រឆាំងគ្រឿងញៀន បានចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៧ ចំនុច ដល់ប្រជាពលរដ្ឋរស់នៅផ្តុំផ្លូវបំបែកជ្រោយប្រស់ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម:

១.ផ្តល់សេវាសាធារណ:ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

៣.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ

៤.គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ

៥.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច។

???? វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ១៧នាក់ ស្រី ០៧នាក់ និងកម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ០៩ និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង