រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយក្រុមបង្ក្រាបបទល្មើសសត្វព្រៃចល័តទូទាំងប្រទេស របស់រដ្ឋបាលព្រៃឈើ និងមានការសហការពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបទល្មើសសត្វព្រៃ បានចំនួន ០១ករណី  នៅក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២

លោក ហេង ស៊ាងហុង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមសហការជាមួយក្រុមបង្ក្រាបបទល្មើសសត្វព្រៃចល័តទូទាំងប្រទេស របស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសហការពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបទល្មើសសត្វព្រៃ បានចំនួន ០១ ករណី  នៅក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងបានធ្វើការឃាត់មនុស្ស ចំនួន ០១នាក់ ឈ្មោះ សុខ គឿន ភេទ ប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

វត្ថុតាងល្មើសរួមមានៈ សត្វរញីភ្លើង (ក្រៀម) ចំនួន ០៥ក្បាល និងសំណាកសត្វព្រៃ ក្នុងក្រុមប្រភេទសត្វមានដោយបង្គួរ និងក្រុមប្រភេទសត្វមានដោយកម្រ ចំនួន ១៣មុខ ផ្សេងទៀត។ ក្រុមការងារកំពុងចងក្រងសំណុំរឿងនឹងបញ្ជូនបន្តទៅអយ្យការអមសាលាដំបូងខេត្តកោះកុង ដើម្បីបន្តនីតិវិធី តាមច្បាប់ ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង