រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងអាជ្ញាធរភូមិ៤  បានចុះធ្វើវេទិកាសាធារណៈទាំង៧ចំណុចផ្សព្វផ្សាយដល់ប្រជាពលរដ្ធ

ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងអាជ្ញាធរភូមិ៤  បានចុះធ្វើវេទិកាសាធារណៈទាំង៧ចំណុចផ្សព្វផ្សាយដល់ប្រជាពលរដ្ធ នៅម្ដុំម្រោងចក្រត្រីខ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម÷
១/ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
២/ គ្មានអំពើលួចឆក់ប្លន់គ្រប់ប្រភេទ
៣/គ្មានគ្រោះថ្នាក់ចរាចរណ៍
៤/អំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសcovid-19 ជាពិសេសប្រភេទវីរុសបំលែងថ្មីអូរមីក្រុង ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ៣កុំ ៣ការពារ ជាប់ជានិច្ច។
+ដោយមានការចូលរួម:
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៤ នាក់ ក្រុមប្រឹក្សាសង្កាត់ដងទង់ ១នាក់ លោកអនុភូមិ៤ ប្រជាការពារភូមិ  ២នាក់ និងប្រជាពលរដ្ធចំនួន ១៧នាក់ស្រី១០នាក់ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង