រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីបុណ្យកាន់បិណ្ឌទី១ ព.ស.២៥៦៦ នាពុទ្ធសីមាវត្តទេពនិមិត្ត ជាសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមបំផុតឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកោះកុង និងលោកជំទាវ ព្រមទាំងបុត្តធីតាចៅៗ វេរថ្វាយចំពោះ ព្រះលក្ខណ៍មុនី វង្សពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគេធម្មយុត្តិកនិកាយខេត្តកោះកុង និងព្រះសង្ឃអង្គសាវ័កដែលគង់ចព្រះវស្សា វត្តទេពនិមិត្ត ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ពិធីបុណ្យកាន់បិណ្ឌទី១ ព.ស.២៥៦៦ នាពុទ្ធសីមាវត្តទេពនិមិត្ត ជាសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមបំផុតឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកោះកុង និងលោកជំទាវ ព្រមទាំងបុត្តធីតាចៅៗ វេរថ្វាយចំពោះ ព្រះលក្ខណ៍មុនី វង្សពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគេធម្មយុត្តិកនិកាយខេត្តកោះកុង និងព្រះសង្ឃអង្គសាវ័កដែលគង់ចព្រះវស្សា វត្តទេពនិមិត្ត ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ពិធីបុណ្យកាន់បិណ្ឌទី១ ឯកឧត្តម និងលោកជំទាវ ព្រមទាំង មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ បានប្រារព្ធពិធី បូជាគ្រឿងសក្ការៈ ថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា លុះព្រឹកឡើងវេលាម៉ោង៤ បានប្រារព្ធពិធីបោះបាយបិណ្ឌ ប្រគេនយាគូ និងចង្ហាន់ត្រង់ ព្រមទាំងទេយ្យវត្ថុមានគ្រឿងឧបភោបរិភោនិងបច្ច័យកសាងឧបដ្ឋានសាលាឆាន់ចំនួន២៤លានរៀន បច្ច័យ៤ ដល់ព្រះសង្ឃព្រមទាំងជូនក្រមា ថវិកា ចំពោះលោកយាយលោកតាគណៈកម្មការអាចារ្យវត្ត ព្រមទាំងអ្នកជំងឺអេដស៍ស្នាក់នៅក្នុងមណ្ឌលជីវិតថ្មី កុមារកំព្រាផងដែរទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

ឯកឧត្តមនិងលោកជំទាវ បានប្រារព្ធឧទ្ទិសមហាកុសលផលបុណ្យជូនដល់បុព្វការីជនមានមាតិកាជីដូនជីតា និងវិញ្ញាណនៃបុព្វការីជន អ្នកស្នេហ៍សជាតិមាតុភូមិទាំងឡាយទាំងពួង។
ក្នុងឱកាសនោះឯកឧត្តម លោកជំទាវ បានប្រគេននិងជូនពរជ័យ ដល់ព្រះសង្ឃ ពុទ្ធបរិស័ទទូទាំងខេត្ត និងមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស ទទួលព្រះពុទ្ព៤គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូត ។

អត្ថបទទាក់ទង