រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ សហការជាមួយអាជ្ញាធរភូមិ បានចុះផ្សព្វផ្សាយទាំងសៀវភៅធំទម្រង់ទាំង ៤ជូនដល់ប្រជាពលរដ្ឋ

ព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨: ៣៥នាទីព្រឹក  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ សហការជាមួយអាជ្ញាធរភូមិ បានចុះផ្សព្វផ្សាយទាំងសៀវភៅធំទម្រង់ទាំង ៤ ជូនដល់ប្រជាពលរដ្ឋ នៅចំណុចតាកែវស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម÷
១/ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
២/គ្មានអំពើលួចឆក់ប្លន់គ្រប់ប្រភេទនិងក្មេងទំនើង
៣/គ្មានគ្រោះថ្នាក់ចរាចរណ៍
៤/អំពីមានអនាម័យល្អ  សោភណ្ឌភាពល្អនិងបរិស្ថានល្អ
+ពិធីផ្សព្វផ្សាយនេះមានការចូលរួម:
-កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៤ រូប
-លោក មេភូមិ៤
និងប្រជាពលរដ្ឋចំនួន ១៣ នាក់ស្រី ០៨ នាក់។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង