រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី និងជា អនុប្រធានអនុសាខាកាកបាទក្រហមស្រុក តំណាង លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់របើកដំបូលផ្ទះចំនួន០៦គ្រួសារ (នៅចំណុចភូមិចាម )ភូមិអណ្តូងទឹក

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី និងជា អនុប្រធានអនុសាខាកាកបាទក្រហមស្រុក តំណាង លោក ហាក់ ឡេង  អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់របើកដំបូលផ្ទះចំនួន០៦គ្រួសារ (នៅចំណុចភូមិចាម )ភូមិអណ្តូងទឹក ឃុំ អណ្តូអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានឈ្មោះដូចខាងក្រោម៖

១.វិហា ខ្មែរឥស្លាម ខូចខាតស៊ីប្រូ ចំនួន ៤០សន្លឹក 

២.ផ្ទះឈ្មោះ មីន អះមាត់ ខូចខាតស៊ីប្រូ ចំនួន ៣០សន្លឹក 

៣.ផ្ទះឈ្មោះ សេន យូសុះ ខូចខាតចំនួន១០សន្លឹក

៤.ផ្ទះមើត មុំ.សង្ក័សី ចំនួន០5សន្លឹក

៥.ផ្ទះលី សុផល.សង្ក័សី ចំនួន០6សន្លឹក

៦.ផ្ទះ ម៉ាត ណូ សង្ក័សី ចំនួន ០៣សន្លឹក

 នាឱកាសនោះលោកស្រី អ៉ិន សោភ័ណ្ឌអនុប្រធានគណៈគម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងក្រុមការងារបាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុនលើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយ។

សម្ភារ:ដែលអនុសាខាបានផ្ដល់ជូនមួយគ្រួសារៗ ទទួលបាន ៖

- វិហារដែលខូចខាតទទួលបាន ថវិកាចំនួន 200,000រៀល

និងគ្រួសារមួយទៀត អនុសាខាបានជូនថវិកាចំនួន 100,000រៀល និងមួយគ្រួសារទៀត ថវិកាចំនួន 50,000រៀល

ថវិកាសរុបទាំងអស់ចំនួន 350,000រៀល

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៤ រោច ខែភទ្របទ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

September 14, 2022

បិណ្ឌ ៤ (Ben 4)

អត្ថបទទាក់ទង