រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខា ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្រីក្រ មាន ឈ្មោះ ង៉ែត សុខនី រស់នៅភូមិចាំយាម

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក​ ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខា សហការជាមួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្រីក្រ មាន ឈ្មោះ ង៉ែត សុខនី អាយុ២៨ឆ្នាំ មានកូនក្នុងបន្ទុក០២នាក់ (គ្រោះថ្នាក់ចរាចរណ៍) រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង។
អំណោយដែលអនុសាខាប្រគល់ជូនមាន អង្ករ២០kg ទឹកត្រី០៥ដប ទឹកស៊ីអ៊ីវ០៤ តែ០៣កញ្ចប់ ត្រីខ ០៥កំប៉ុង ប្រេងឆា០១ដប ស្ករសរ០១kg ជេល0១ដប ទឹកផ្លែឈើ១០កំប៉ុង ទឹកសុទ្ធ០៣យួរ និងថវិកាលោកមេឃុំ ២០០,០០០រៀល ថវិកាផ្ទាល់របស់លោកស្រី គង់ វាសនា ៣០,០០០រៀល លោកស្រី លី មុន្នី២០,០០០រៀល លោក លី ឌី ៣០,០០០រៀល សរុបចំនួន ២៨០,០០០រៀល ។
ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង