រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងករណីសំណើសូមជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងករណីសំណើសូមជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្តកោះកុង

ក្នុងស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់ជីវភាព សុខុមាលភាព និងសុខដុមរមនា ជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកោះកុង ដែលមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំ និងអនុញ្ញាតជូនលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំប្រជុំពិភាក្សា ពាក់ព័ន្ធនឹងសំណើសូម និងនីតិវិធីដើម្បីជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្តកោះកុង នូវដីចំនួនពីរទីតាំង ដើម្បីប្រគល់ជូនមន្ត្រីរាជការ និងអ្នករស់នៅទីនោះជាយូរមកហើយ។ ទីតាំងដីដែលស្នើសូមជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្តកោះកុង មានចំនួនពីរទីតាំងគឺ មួយទីតាំងស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងមួយទីតាំងទៀត ស្ថិតនៅខាងក្រោយសាលាខេត្តកោះកុង ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាដោយមានការចូលរួមពីមន្ទីរ អង្គភាពជំនាញ រួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំឱ្យ៖
១-តំណាងដែលស្នើសូមជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្តកោះកុង ត្រូវរៀបចំឯកសារ ស្នាមមេដៃ ឱ្យបានត្រឹមត្រូវ ដោយស្នើសូមការណែនាំពីមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ
២-ម្ចាស់ទីតាំងនីមួយៗត្រូវបោះបង្គោលព្រំដីឱ្យរួចរាល់ ត្រឹមត្រូវតាមទីតាំងដីរបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីជំនាញចុះចុចនិយាមកាដី
៣-រដ្ឋបាលក្រុងខេមរភូមិន្ទ ដោយមានការចូលរួមសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវដឹកនាំមន្ត្រីជំនាញភូមិបាលក្រុង ចៅសង្កាត់ ចុះចុចនិយាមកាដី រួចតំឡើងប្លង់ឌឺម៉ាស់ឱ្យបានច្បាស់លាស់ ដោយមានទុកផ្លូវសាធារណៈ និងកាត់ចំណីផ្លូវ ចំណីអូរ ប្រឡាយ (បើមាន) រួចបញ្ជូនមករដ្ឋបាលខេត្ត ដើម្បីបន្តនីតិវិធី៕
ថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ September 15, 2022

អត្ថបទទាក់ទង