រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លី មុន្នី នាយករងរដ្ឋបាលសាលាស្រុក និងលោក ស៊ឹម វឌ្ឍនា មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក សហការជាមួយក្រុមប្រឹក្សាឃុំពាមក្រសោប ចូលរួមទទួលប្រតិភូយុវជនស័គ្រ្គចិត្តកាយរឹទ្ធិជាតិកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា

លោកស្រី លី មុន្នី នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា និងលោក ស៊ឹម វឌ្ឍនា មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក សហការជាមួយក្រុមប្រឹក្សាឃុំពាមក្រសោប និងប្រធានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ចូលរួមទទួលប្រតិភូយុវជនស័គ្រ្គចិត្តកាយរឹទ្ធិជាតិកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា នៃមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ចំនួន៦៥នាក់ មកទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងតំបន់ឆ្នេរសមុទ្រប៉ាក់ខ្លង ។
នៅមជ្ឈមណ្ឌលសហគមន៍ពាមក្រសោប។
ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
វេលាម៉ោង ៨:០០នាទីព្រឹក

អត្ថបទទាក់ទង