រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការសេវាហិរញ្ញប្បទានមន្ទីរពេទ្យ ចូលរួមប្រជុំ ក្នុងគោលបំណងដើម្បីឱ្យដំណើរការនៃទូរទាត់ថ្លៃសេវា និងការគ្រប់គ្រងសេវាហិរញ្ញប្បទានកាន់តែប្រសើរឡើងប្រកបដោយសមធម៌

នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការសេវាហិរញ្ញប្បទានមន្ទីរពេទ្យ ចូលរួមប្រជុំ ក្នុងគោលបំណងដើម្បីឱ្យដំណើរការនៃទូរទាត់ថ្លៃសេវា និងការគ្រប់គ្រងសេវាហិរញ្ញប្បទានកាន់តែប្រសើរឡើងប្រកបដោយសមធម៌។ ម្យ៉ាងទៀតដោយសារតម្លៃសេវាបង់ថ្លៃនៅមន្ទីរពេទ្យនៅមានកំរិតទាបនិងបានប្រើប្រាស់តារាងតម្លៃនេះរយៈពេលជាង១០ឆ្នាំមកហើយ លោកប្រធានបានដឹកនាំពិភាក្សាអំពីនីតិវិធី និងដំណើរការនៃការឈានឆ្ពោះទៅរកការធ្វើបច្ចុប្បន្នភាពតម្លៃសេវានេះឡើងវិញដើម្បីឱ្យសមស្របទៅតាមការអភិវឌ្ឍនៃសេដ្ឋកិច្ច សង្គម និងប្រហាក់ប្រហែលទៅនឹងតម្លៃសេវានៃមន្ទីរពេទ្យរដ្ឋផ្សេងៗក្នុងប្រទេសកម្ពុជាយើង។

អត្ថបទទាក់ទង