រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកលោក ចេង មុនីរិទ្ធ  អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ស្ដីពីការកែសម្រួលគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពគិរីសាគរ

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកលោក ចេង មុនីរិទ្ធ  អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ស្ដីពីការកែសម្រួលគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពគិរីសាគរដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក កង័កម្លាំងប្រដាប់អាវុធលោកមេឃុំ ប្រធាន អនុប្រធាន មន្រ្ដីនៃរដ្ឋបាលស្រុក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា ស.ស.ស.យ.កស្រុក និងប្រជាពលរដ្ឋនៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
លោកអភិបាលស្រុកបានមានប្រសាសន៍ថាក្នុងនាមមន្រ្ដីរាជការ ក៏ដូចជាប្រជាពលរដ្ឋយើងត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយត្រូវទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដូសជម្រុញអោយបានគ្រប់គ្នា បន្ទាប់មកលោកអភិបាលស្រុកក៏បានណែនាំ និងលើកទឹកចិត្តដល់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពទើបប្រកាសត្រួវយកចិត្តទុកដាក់លើតួនាទីភារកិច្ចដែលប្រគល់ជូនដើម្បីអភិវឌ្ឍន៍ខាងវិស័យសុខាភិបាលកាន់តែរីកចម្រើន នឹងបម្រើសេវាសុខភាពបានល្អ ដើម្បីប្រកួតប្រជែងក្នុងវិស័យសុខាភិបាល បានឈានយកជ័យលាភីសេវាសុខភាពគម្រូ៕
………………………………………………………….
ថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
September 15, 2022

បិណ្ឌ ៥ (Ben 5)

អត្ថបទទាក់ទង