រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានចុះធ្វើវេទិកាផ្សព្វផ្សាយអំពីសៀវភៅផ្ទាំងធំទម្រង់ទាំង៤ដល់ប្រជាពលរដ្ឋ រស់នៅភូមិកោះកុងក្នុង ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទីព្រឹក។

លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង និងកម្លាំងអធិការដ្ឋានស្រុកកោះកុង ដឹកនាំដោយលោកអនុសេនីយ៍ឯក ហាត់ រ៉ុច នាយផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ បានចុះធ្វើវេទិកាផ្សព្វផ្សាយអំពីសៀវភៅផ្ទាំងធំទម្រង់ទាំង៤ដល់ប្រជាពលរដ្ឋ រស់នៅភូមិកោះកុងក្នុង ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម:    

១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី    

២.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូគ្រឿងញៀនគ្រប់ប្រភេទ    

៣.គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ    

៤.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស  ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ  ''៣ការពារ ៣កុំ''  ជាប់ជានិច្ចនិងជម្រុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ ឱ្យបានគ្រប់ៗគ្នា។   

👉 វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ២០នាក់ ស្រី ០៧នាក់   និងកម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល។         

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង