រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសាររចាស់ជរា ពិការ ងាយរងគ្រោះ ចំនួន០៦គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖
នៅរសៀលថ្ងៃព្រហស្បត្តិ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សហការជាមួយលោក លឹម ឌីចៅសង្កាត់ដងទង់ និងសហការីបាននាំយកអំណោយ មនុស្សធម៌
ផ្តល់ជូន និងសាកសួរសុខទុក្ខពីសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ដល់គ្រួសាររចាស់ជរា ពិការ ងាយរងគ្រោះ ចំនួន០៦គ្រួសារ រស់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ក្នុងឱកាសនោះឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសចាស់ជរា ស្ត្រីទើបសម្រាល គ្រួសាររស់នៅជាមួយមេរោគអេដស៍ ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះឯកឧត្តមអនុប្រធានក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុចុះត្រជាក់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម" ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលផ្តល់សាខាប្រគល់ជូនរួមមានក្នុងម្នាក់ទទួលបាន៖ អង្ករ ២៥គក្រ មី១កេះ ត្រីខ១ឡូ ទឹកសុទ្ធ១កេះ អាវយឺត២ ព្រមទាំងថវិកាចំនួន៨ម៉ឺនរៀលដូចៗគ្នា ។

អត្ថបទទាក់ទង