រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបន្តដោះស្រាយករណីទំនាស់ដីធ្លី រវាងឈ្មោះ ថង ធិប ជាមួយឈ្មោះ នាង អ៊ឹងមួយ ដែលមានទីតាំងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំ ឱ្យលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រកឯកសារបន្ថែមទៀតមកបំពេញបន្ថែមដើម្បីឈានទៅរកការធ្វើសេចក្តីសន្និដ្ឋានបញ្ចប់ករណីទំនាស់ដីធ្លីនេះ៕
ថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ September 15, 2022

អត្ថបទទាក់ទង