រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុក បានដឹកនាំក្រុមការងារអនុសាខា សហការជាមួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្រីក្រ មាន ឈ្មោះ នៅ សុង នៅភូមិ១ ឃុំប៉ាក់ខ្លង

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក​ ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខា សហការជាមួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្រីក្រ មាន ឈ្មោះ នៅ សុង អាយុ៦៩ឆ្នាំ នៅភូមិ១ ឃុំប៉ាក់ខ្លង ។
អំណោយដែលអនុសាខាប្រគល់ជូនមាន អង្ករ២០kg ទឹកត្រី០៥ដប ទឹកស៊ីអីវ០៤ តែ០៣កញ្ចប់ ត្រីខ ០៥កំប៉ុង ប្រេងឆា០១ដប ស្ករសរ០២kg ជេល០១ដប ទឹកផ្លែឈើ ១០កំប៉ុង ទឹកសុទ្ធ០៣យួរ និងថវិកាលោកមេឃុំ ១០០,០០០រៀល ថវិកាផ្ទាល់របស់លោកស្រី គង់ វាសនា ៣០,០០០រៀល លោក លី ឌី ២០,០០០រៀល លោកស្រីសមាជិកភូមិ១ ចំនួន២០,០០០រៀល សរុប១៧០,០០០រៀល។
ថ្ងៃព្ររហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង