រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាញ់ ច័ន្ទរះ នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំកោះកាពិ ចុះល្បាតការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យភ្ជុំបិណ្យ គោលដៅនៅវត្តចំនួន២ ក្នុងឃុំកោះកាពិ។

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ: ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

លោក សាញ់ ច័ន្ទរះ នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកោះកាពិ សហការជាមួយអាជ្ញាធរភូមិ និងប្រជាការពារភូមិ ចុះល្បាតការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្យ និងកាន់បិណ្យវេនទី៥ ដែលមាន ២ទីតាំង ទីតាំងទី១ នៅវត្តសុវណ្ណបព៍ត (ហៅវត្តកោះកាពិ) ស្ថិតនៅភូមិ១ ទីតាំងទី២នៅ វត្តគិរីវង្គត់ (ហៅវត្តកោះស្រឡៅ) ស្ថិតនៅភូមិកោះស្រឡៅ ក្នុងឃុំកោះកាពិ។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង