រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លឹម ឌី ចៅសង្កាត់ដងទង់ ចៅសង្កាត់រងទី១ និងជំនួយការភូមិ២ បានអញ្ជើញ ចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចុះផ្តល់អំណាយជូនប្រជាពលរដ្ឋក្នុងភូមិ២ សង្កាត់ដងទង់

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២,៣០ នាទីរសៀល លោក លឹម ឌី ចៅសង្កាត់ដងទង់ ចៅសង្កាត់រងទី១ និងជំនួយការភូមិ២ បានអញ្ជើញ ចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចុះផ្តល់អំណាយជូនប្រជាពលរដ្ឋក្នុងភូមិ២. ដឹកនំាដោយឯកឧត្តម លី សារ៉េត អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ មានចំនួន ៦ គ្រួសារ ជាគ្រួសារជនពិការ ចាស់ជរា ស្រី្តមានកូនច្រើន ហើយក្នុងមួយគ្រួសារទទួលបាន : អង្ករ ២៥ គីឡូ ទឹកសិទ្ធិ១កេះ ត្រី១យួរ មី១កេះ អាវយឺត ២ និងថវិកាចំនួន ៨មុឺនរៀលផងដែរ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង