រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចេង មុនីរិទ្ធ  អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំមន្រ្ដីរាជការនៃរដ្ឋបាលស្រុកគិរីសាគរប្រចាំខែកញ្ញា ឆ្នាំ២០២២

លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំមន្រ្ដីរាជការនៃរដ្ឋបាលស្រុកគិរីសាគរប្រចាំខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្រ្ដី និងមន្រ្ដីកិច្ចសន្យានៃរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
លោកអភិបាលស្រុកបានមានប្រសាសន៍ថាសូមលើកទឹកចិត្តដល់មន្រ្ដីរាជការនៃរដ្ឋបាលដែលបានខិតខំធ្វើការងារ មានសាមគ្គីភាពផ្ទៃក្នុង សូមលើកទឹកចិត្ត នឹងខិតខំប្រឹងប្រែងអោយអស់ពី សមត្ថភាព ដើម្បីជួយសង្គមជាតិ នឹងបម្រើសេវាជូនប្រជាពលរដ្ឋ ព្រមទាំងអភិវឌ្ឍន៍ក្នុងស្រុកកាន់តែរីកចម្រើនបន្ថែមទៀត៕
………………………………………………………….
ថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២
September 16, 2022

បិណ្ឌ ៦ (Ben 6)

អត្ថបទទាក់ទង