រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បាននាំយកទេយ្យទាន និងចង្ហាន់ប្រគេនដល់ព្រះសង្ឃ នៅវត្តរស្មីសាមគ្គីគិរីទ័ពជាង (ហៅវត្តទ័ពជាង) ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ក្នុងវេនកាន់បិណ្ឌទី៥

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងមានការអញ្ចើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក មន្ត្រីរាជការ នៃរដ្ឋបាលស្រុកស្រែអំបិល ការិយាល័យអង្គភាពជុំវិញស្រុក ប្រធានក្រុមប្រឹក្សាឃុំដងពែង និងសមាជិកក្រុមប្រឹក្សាឃុំដងពែង បាននាំយកទេយ្យទាន និងចង្ហាន់ប្រគេនដល់ព្រះសង្ឃ នៅវត្តរស្មីសាមគ្គីគិរីទ័ពជាង (ហៅវត្តទ័ពជាង) ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងវេនកាន់បិណ្ឌទី៥ នារដូវកាលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ។


ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង