រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អតីតអភិបាលរងស្រុកកោះកុង បានរៀបចំពិធីជួបសំណេះសំណាល​ជាមួយ​នាយករដ្ឋបាលសាលាស្រុក​ នាយករង​សាលាស្រុក ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យ អង្គភាព​ចំណុះរដ្ឋបាលស្រុក​កោះកុង

ខេត្តកោះកុង ៖ ថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាល​ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ ភិរម្យ អតីតអភិបាលរងស្រុកកោះកុង បានរៀបចំពិធីជួបសំណេះសំណាល​ជាមួយ​នាយករដ្ឋបាលសាលាស្រុក​ នាយករង​សាលាស្រុក ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យ អង្គភាព​ចំណុះរដ្ឋបាលស្រុក​កោះកុង ក្នុងឱកាស​លោក​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជា​អភិបាល នៃគណៈអភិបាល​ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅសាលប្រជុំ​សាលាស្រុកកោះកុង ប្រកបដោយភាព​រីករាយ​ស្និទ្ធស្នាល និងកក់ក្តៅ។​

ជាមួយគ្នានោះដែរ ក្រុមការងារ​ព័ត៌មានវិទ្យា​ស្រុកកោះកុង បានឆ្លៀតឱកាសដើម្បីសម្តែងការអបអរសាទរ​និងសូមគោរព​ជូនពរ លោកអភិបាល​ សូមទទួលបាននូវ​សុខភាពល្អ​បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញា​វាងវៃ និងទទួលបាន​ជោគជ័យ​ជាមួយ​តួនាទីភារកិច្ចថ្មី។​

អត្ថបទទាក់ទង