បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីសែនក្រុងពាលី សាងសង់ទីស្នាក់ការឧទ្យានុរក្សឆាយតាហុីង នៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកថ្មបាំង ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួង ឯកឧត្តម លោកជំទាវប្រតិភូក្រសួងបរិស្ថាន លោកប្រធានមន្ទីរបរិស្ថាន លោកអភិបាលរងស្រុកថ្មបាំង សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំជំនាប់ និងមន្រ្តីបរិស្ថានខេត្ត សរុប៥០នាក់ ស្រី០៤នាក់។
ថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ September 16, 2022






