រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា សហការជាមួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្រីក្រ នៅភូមិ១ ឃុំប៉ាក់ខ្លង

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខា សហការជាមួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្រីក្រ នៅភូមិ១ ឃុំប៉ាក់ខ្លង។
អំណោយដែលអនុសាខាប្រគល់ជូនមាន អង្ករ២០kg ទឹកត្រី០៥ដប ទឹកស៊ីអីវ០៤ តែ០៣កញ្ចប់ ត្រីខ ០៥កំប៉ុង ប្រេងឆា០១ដប ស្ករសរ០២kg ជេល០១ដប ទឹកផ្លែឈើ១០កំប៉ុង ទឹកសុទ្ធ០៣យួរ និងថវិកាលោកមេឃុំ ១០០,០០០រៀល ថវិកាផ្ទាល់របស់លោកស្រី គង់ វាសនា ៣០,០០០រៀល លោក លី ឌី ២០,០០០រៀល លោកស្រី លី មុន្នី ១០,០០០រៀល សរុប១៦០,០០០រៀល។
ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង