រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សឿ សាវី សមាជិក​ក្រុមប្រឹក្សា​ស្រុក និងជា​សមាជិក​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក​កោះកុង រួមជាមួយ​ក្រុមការងារ​នាំយកអំណោយ​មនុស្សធម៌​ចូលរួមបុណ្យសពនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាល​ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី សឿ សាវី សមាជិក​ក្រុមប្រឹក្សា​ស្រុក និងជា​សមាជិក​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក​កោះកុង រួមជាមួយ​ក្រុមការងារ​ តំណាងលោក ជា សូវី​អភិបាល នៃគណៈអភិបាល​ស្រុក និងជា​ប្រធាន​គណៈកម្មាធិការអនុសាខា​កាកបាទក្រហម​កម្ពុជាស្រុកកោះកុង​ បានសហការជាមួយអាជ្ញាធរឃុំត្រពាំងរូង នាំយកសម្ភាររបស់​អនុសាខាកាកបាទក្រហម​កម្ពុជាស្រុកកោះកុង ប្រគល់ជូនក្រុមគ្រួសារសពលោកយាយ ឆាយ កើន ដែលទទួលមរណភាពដោយ​រោគាពាធ នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។​

សម្ភាររួមមានអង្ករ ៥០គីឡូក្រាម ត្រីខកំប៉ុង​ ១យួរ ទឹកត្រី ២ដប ប្រេងសណ្តែត ២ដប ស្ករស ២គីឡូ អំបិល ២ថង់ ប៊ីចេង ២កញ្ចប់ ទឹកស៊ីអ៊ីវ​២ដប មី ១កេស  និងថវិកាកាកបាទក្រហម ១០០ ០០០រៀល។​

អត្ថបទទាក់ទង