រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៦ ព.ស.២៥៦៦គ.ស.២០២២ នាវត្តព្រះពុទ្ធកោះកុងក្នុង (វត្តកោះកុងក្នុង) ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃអង្គសាវ័ក ដែលគង់ចាំព្រះវស្សា និងថែរក្សាប្រពៃណីជាតិ ក្នុងព្រះពុទ្ធសាសនា

លោក អន សុធារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៦ ព.ស.២៥៦៦គ.ស.២០២២ នាវត្តព្រះពុទ្ធកោះកុងក្នុង (វត្តកោះកុងក្នុង) ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃអង្គសាវ័ក ដែលគង់ចាំព្រះវស្សា និងថែរក្សាប្រពៃណីជាតិ ក្នុងព្រះពុទ្ធសាសនា។

ក្នុងកិច្ចប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៣នេះផងដែរ ឯកឧត្តម លោកជំទាវ បានវេរចង្ហាន់ និងទេយ្យវត្ថុ មានបាយ ទឹក នំចំណី គ្រឿងឧបភោគ បរិភោគថ្វាយប្រគេនព្រះសង្ឃ ដើម្បីជាប្រយោជន៍ឧទ្ទិសមហាកុសលផលបុណ្យ ជូនជីដូន ជីតា មាតា បិតា ញាតិការទាំង៧សន្តាន និងជូនដល់វិញ្ញាណក្ខន្ធ នៃបុព្វការីជន អ្នកស្នេហាជាតិមាតុភូមិ ព្រមទាំងវិញាណក្ខន្ធ នៃប្រជាជនកម្ពុជា ដែលបានអនិច្ចកម្មនារបប់៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។

លោក លោកស្រី បានប្រគេន និងជូនពរ ដល់ព្រះករុណាព្រះសង្ឃអង្គសាវ័ក លោកតាលោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ទទួលបានព្រះពុទ្ធពរ៤គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕
ថ្ងៃសៅរ៍ ៧ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ September 17, 2022

អត្ថបទទាក់ទង