រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៧ ព.ស.២៥៦៦ គ.ស.២០២២ នាវត្តទេពនិមិត្ត(ហៅវត្តថ្មី)ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃអង្គសាវ័ក ដែលគង់ចាំព្រះវស្សា និងថែរក្សាប្រពៃណីជាតិ ក្នុងព្រះពុទ្ធសាសនា

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៧ ព.ស.២៥៦៦គ.ស.២០២២ នាវត្តទេពនិមិត្ត(ហៅវត្តថ្មី)ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃអង្គសាវ័ក ដែលគង់ចាំព្រះវស្សា និងថែរក្សាប្រពៃណីជាតិ ក្នុងព្រះពុទ្ធសាសនា។

ក្នុងកិច្ចប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៧នេះផងដែរ ឯកឧត្តម លោកជំទាវ បានវេរចង្ហាន់ និងទេយ្យវត្ថុ មានបាយ ទឹក នំចំណី គ្រឿងឧបភោគ បរិភោគបច្ច័យកសាងសាលាឆាន់ចំនួន ១០,៦០៥,៥០០រៀល និង ២០ដុល្លារ ថ្វាយប្រគេនព្រះសង្ឃ ដើម្បីជាប្រយោជន៍ឧទ្ទិសមហាកុសលផលបុណ្យ ជូនជីដូន ជីតា មាតា បិតា ញាតិការទាំង៧សន្តាន និងជូនដល់វិញ្ញាណក្ខន្ធ នៃបុព្វការីជន អ្នកស្នេហាជាតិមាតុភូមិ ព្រមទាំងវិញាណក្ខន្ធ នៃប្រជាជនកម្ពុជា ដែលបានអនិច្ចកម្មនារបប់៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ឯកឧត្តម លោកជំទាវ បានប្រគេន និងជូនពរ ដល់ព្រះករុណាព្រះសង្ឃអង្គសាវ័ក លោកតាលោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ទទួលបានព្រះពុទ្ធពរ៤គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕

ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ September 13, 2022

អត្ថបទទាក់ទង