រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បាននាំយកថវិកាមួយចំនួនប្រគល់ជូនលោកនាយកអនុវិទ្យាល័យព្រែកស្មាច់ ដើម្បីចាត់ចែងសម្រាប់ចំណាយលើកម្មវិធីរៀបចំធ្វើតេសប្រឡងសាកល្បង សម្រាប់សិស្សានុសិស្ស ថ្នាក់ទី៨ នៅអនុវិទ្យាល័យព្រែកស្មាច់ ក្នុងការប្រកួតប្រជែងថ្នាក់ជាតិទូទាំងប្រទេស

លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បាននាំយកថវិកាចំនួន៧៥០.០០០រៀល ថវិកានោះរួមមាន៖
១.លោក ចេង មុនីរិទ្ធ   អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ  ៣៥០.០០០រៀល
២.លោក ជា ប៊ុនធឿន  អភិបាលរងស្រុក ១០០.០០០រៀល
៣.លោក ទួន  ឱទី អភិបាលរងស្រុក ១០០.០០០រៀល
៤.លោក ខាន់ សុភាន់  អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា ១០០.០០០រៀល
៥.លោក សាយ ហេង មេឃុំកោះស្ដេច ១០០.០០០រៀលដើម្បីប្រគល់ជូនលោកនាយកអនុវិទ្យាល័យព្រែកស្មាច់ ដើម្បីចាត់ចែងសម្រាប់ចំណាយលើកម្មវិធីរៀបចំធ្វើតេសប្រឡងសាកល្បង សម្រាប់សិស្សានុសិស្ស ថ្នាក់ទី៨ នៅអនុវិទ្យាល័យព្រែកស្មាច់ ក្នុងការប្រកួតប្រជែងថ្នាក់ជាតិទូទាំងប្រទេសនៅថ្ងៃទី២១ ខែ កញ្ញា  ឆ្នាំ២០២២ នៅអនុវិទ្យាល័យព្រែកស្មាច់ ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច  ស្រុកគិរីសាគរ ខេត្តកោះកុង៕

ថ្ងៃសៅរ៍ ៧ រោច ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២
September 17, 2022
បិណ្ឌ ៧ (Ben 7)

អត្ថបទទាក់ទង