រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យោង ចាន់ឌី នាយប៉ុស្តិ៍ បានចុះការពារគោលដៅនៅវត្តរូងគីរីសត្ថារាម(វត្តត្រពាំងរូង) ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង។

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ។លោក យោង ចាន់ឌី នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងប៉ុសិ៍្ត សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង និងកម្លាំងប្រជាការពារឃុំត្រពាំងរូង ចុះការពារគោលដៅនៅវត្តរូងគីរីសត្ថារាម(វត្តត្រពាំងរូង) ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង និងប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីត្រៀមអនុវត្តន៍ តួនាទី ភារកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានផែនការទប់ស្កាត់បានទាន់ពេលវេលា។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង