រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បាននាំយកទេយ្យទាន និងបច្ច័យ របស់ក្រុមប្រឹក្សាឃុំ មេភូមិទាំង៣ និងពុទ្ធបរិស័ទ ទៅកាន់បិណ្ឌវេទទី៧ នៅវត្តប្រជារដ្ឋកំសាន្តឋានសួគ៌ នៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

រដ្ឋបាលឃុំកោះស្ដេច លោក សាយ ហេង មេឃុំកោះស្តេច បានចាត់អោយលោកស្រី ស្រី សុផា ក្រុមប្រឹក្សាឃុំ និងលោកចំរើន សុវិជ្ជា ស្មៀនឃុំ នាំយកទេយ្យទាន និងបច្ច័យ របស់ក្រុមប្រឹក្សាឃុំ មេភូមិទាំង៣ និងពុទ្ធបរិស័ទ ទៅកាន់បិណ្ឌវេទទី៧ នៅវត្តប្រជារដ្ឋកំសាន្តឋានសួគ៌ នៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្នុងនោះសម្រាប់ភេសជ្ជះ ២០០,០០០៛ ចង្ហាន់ត្រង់ ២០០,០០០៛ និងវេទបិណ្ឌ ៧២០,០០០ ៛ ។ រដ្ឋបាលឃុំសូមជូនពរដល់ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងពុទ្ធបរិសទ័ អោយជូបតែសេចក្តីសុខគ្រប់ប្រការ ។ --------------------------------------------------------------- ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង