រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សេង គីមហ៊ូន និងលោក អ៊ឹង បឺត តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង និងជាប្រធាន ស.ស.យ.ក.ស្រុកកោះកុង ចូលរួមកាន់បិណ្ឌទី៨ នៅវត្ត​ព្រះពុទ្ធកោះកុងក្នុង​

ស្រុកកោះកុង​៖ ព្រឹកថ្ងៃអាទិត្យ ៨ រោច ខែភទ្របទ​ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី សេង គីមហ៊ូន ប្រធានការិយាល័យ​សង្គមកិច្ច និងសុខុមាលភាពសង្គម​ និងលោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ និងជា​សមាជិក ស.ស.យ.ក.ស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង និងជាប្រធាន ស.ស.យ.ក.ស្រុកកោះកុង ដឹកនាំយុវជន​ស.ស.យ.ក.ស្រុកកោះកុង នាំយក​ទេយ្យទាន គ្រឿងឧបភោគ​បរិភោគ និងបច្ច័យមួយចំនួន​ចូលរួមកាន់បិណ្ឌទី៨ នៅវត្ត​ព្រះពុទ្ធកោះកុងក្នុង​ នៅភូមិ​កោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​

អត្ថបទទាក់ទង