រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន​ តារាវុទ្ធី​ អនុប្រធាន​ការិយាល័យអប់រំយុវជន និងកីឡា​ និង លោកនាយសាលាបឋមសិក្សាឧបសម័្ពន្ធគងឆា​ លោកគ្រូអ្នកគ្រូ​ បាននាំសិស្សានុសិស្ស៥០នាក់​ មកទស្សនកិច្ច​ ប្រាសាទអង្គរភ្នំខ្លុង និងសាលាបឋមសិក្សាអង្គភ្នំខ្លុង​ ដេីម្បីអោយសិស្សយល់ពី​ ចក្ខុ​ វិស័យ​ និងទស្សនវិស័យ នាពេលបច្ចុប្បន្ន​ និងអនាគត​ របស់ពួកគាត់​។

ដំណេីរទស្សនកិច្ចមួយនេះ​ អាចប្រព្រឹត្តទៅបាន​ ដោយមានការ​ ឧបត្ថម​ ដោយក្រុមហ៊ុនអចលនទ្រព្យ​ (J & R )168​ តាមរយះ​ មូលនិធិមហាជនស្រុកស្រែអំបិល​ ដែលមានទឹកប្រាក់ ១,០០០ $។

មូលហេតុដែលជ្រេីសរេីសទីតាំងទាំងពីរនេះ​ គឺដោយសារ​ សាលាបឋមសិក្សាអង្គរភ្នំខ្លុង​ ជាសាលាគំរូប្រចាំខេត្តកោះកុង​ ចំណែក​ វត្តអង្គរភ្នំខ្លុង​ គឺជាវត្តប្រវត្តិសាស្រ្ត​ ដែលមន្ទីទេសចរណ៍ខេត្តកោះកុង​ បានដាក់បញ្ចូលវត្តនេះ​ ជាតំបន់ទេសចរណ៍​ តាមបែបព្រះពុទ្ធសាសនា​។

ក្រោយពីសិស្សានុសិស្សបញ្ចប់ការទស្សនកិច្ច​ ព្រះចៅអធិការវត្ត អង្គរភ្នំខ្លុង ព្រះសមុហ៍​ ហេង​ ប៊ុនសាម​ មានការសំណេះសំណាល ជាមួយសិស្សានុសិស្ស​ និងចែកសម្ភារ:សិក្សាដល់សិស្ស​ មានសៀវភៅមួយក្បាល​ បុិច​ ខ្មៅដៃ​ បន្ទាត់មួយ​ និងថវិកា​ ២០០០៛ក្នុងម្នាក់ៗ​ និងលោកគ្រូទទួលបាន ២០,០០០៛ក្នុងម្នាក់៕

អត្ថបទទាក់ទង